ថ្នាំព្យាបាលការភ័យខ្លាច
នៅក្នុងការថ្លែងសន្ទរកថា នៅក្នុងពិធីទទួលមុខដំណែងជាប្រធានាធិបតីអាមេរិកជាលើដំបូង នៅឆ្នាំ ១៩៣៣ លោកហ្រ្វង់គ្លីន ឌី រូសាវែល(Franklin D. Rooservelt) បានមានប្រសាសន៍ទៅកាន់ប្រជាជាតិមួយ ដែលកំពុងតែនៅមានការភ័យខ្លាចនៅឡើយ ដោយសារមហាវិបត្តិសេដ្ឋកិច្ចពិភពលោក។ ដោយសង្ឃឹមថា នឹងបានបញ្ឆេះចិត្តប្រជាជនឲ្យមានទស្សនៈវិស្ស័យវិជ្ជមាន ចំពោះវិបត្តិសេដ្ឋកិច្ចនោះ គាត់ក៏បានប្រកាសថា “អ្វីដែលយើងត្រូវខ្លាចនោះ គឺការភ័យខ្លាច!”
ជាញឹកញាប់ ការភ័យខ្លាចកើតមាននៅក្នុងជីវិតរបស់យើង ពេលដែលយើងហៀបនឹងបាត់បង់អ្វីមួយ ដូចជា ទ្រព្យសម្បត្តិ សុខភាព កិត្តិយស មុខដំណែង សន្តិសុខ គ្រួសារ ឬមិត្តភ័ក្ររបស់យើង។ កាលណាយើងមានការភ័យខ្លាច នោះមានន័យថា យើងកំពុងប៉ងប្រាថ្នាចង់ការពារការអ្វី ដែលមានសារៈសំខាន់ នៅក្នុងជីវិតយើង ជាជាងថ្វាយការទាំងនោះដល់ព្រះ ដោយជំនឿ ដើម្បីឲ្យទ្រង់មើលថែរ និងគ្រប់គ្រង។ ពេលការភ័យខ្លាចគ្រប់គ្រងយើងហើយ វាធ្វើឲ្យយើងពិការខាងផ្លូវអារម្មណ៍ ហើយធ្វើឲ្យវិញ្ញាណរបស់យើងទន់ខ្សោយបន្តិចម្តងៗ។ យើងមិនហ៊ានប្រាប់អ្នកដទៃអំពីព្រះគ្រីស្ទ ឬមិនហ៊ានលះបង់ជីវិត និងធនធាន ដើម្បីប្រយោជន៍អ្នកដទៃ ឬមួយយើងមិនហ៊ានធ្វើដំណើរចូលទៅក្នុងទឹកដីថ្មីជាដើម។ វិញ្ញាណដែលមានការភ័យខ្លាច កាន់តែងាយនឹងទទួលរងគ្រោះ ពីពួកខ្មាំងសត្រូវ ដែលល្បួងយើង ឲ្យងាកចេញពីការបង្រៀននៃព្រះគម្ពីរ ហើយដោះស្រាយបញ្ហា ដោយចិត្តឯង។
ជាការពិតណាស់ ដើម្បីបំបាត់ការភ័យខ្លាច យើងត្រូវទុកចិត្តព្រះអទិកររបស់យើង។ ទាល់តែយើងមានការជឿជាក់ លើភាពពិត នៃព្រះវត្តមាន អំណាច…
រង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់
មុខជំនួញជាច្រើន មាន “កម្មវិធីសន្សំពន្ទុ” ដែលផ្តល់រង្វាន់ដល់អតិថិជនដែលស្មោះត្រង់។ អ្នកអាចសន្សំរង្វាន់ទាំងនេះ ដោយប្រើសេវ៉ាកម្មរបស់ក្រុមហ៊ុនពួកគេ ដូចជាការញាំអាហារនៅក្នុងភោជនីយដ្ឋានក្នុងតំបន់ ការស្នាក់នៅក្នុងសណ្ឋាគារ ឬធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ណាមួយ។ ការសម្រេចចិត្តចំណាយប្រាក់របស់អ្នក តាមរបៀបនេះ គឺពិតជាសមហេតុផលណាស់។
ព្រះទ្រង់ក៏មានកម្មវិធីប្រទានរង្វាន់ផងដែរ។ ជាញឹកញាប់ ព្រះយេស៊ូវទ្រង់បានមានបន្ទូល អំពីការសព្វព្រះទ័យនឹងប្រទានរង្វាន់ដល់យើង សម្រាប់ការបម្រើទ្រង់ ដោយភាពស្មោះត្រង់។ ឧទាហរណ៍ : ពេលយើងត្រូវគេធ្វើទុក្ខបៀតបៀន ដោយសារជំនឿលើទ្រង់ នោះទ្រង់បានមានបន្ទូលហើយថា “ចូរមានចិត្តអំណរ … ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួកផារិស៊ីមានទម្លាប់ ដាក់ដង្វាយ អធិស្ឋាន និងតមអត ឲ្យសាធារណៈជនបានឃើញខ្លួន តែព្រះយេស៊ូវបានបង្រៀនយើង ឲ្យធ្វើការទាំងនោះ ដោយមិនបើកចំហរឲ្យអ្នកដទៃដឹងឡើយ ដ្បិត “ព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់”(៦:៤,៦,១៨)។
ពេលយើងរស់នៅថ្វាយព្រះយេស៊ូវ ភាពស្មោះត្រង់មិនដែលនាំឲ្យជីវិតរបស់អ្នក មានការខាតបង់ឡើយ ទោះបីជាអ្នកមានការលះបង់ច្រើនយ៉ាងណាក៏ដោយ។ ប៉ុន្តែ យើងមិនមែនបម្រើព្រះយេស៊ូវ ដើម្បីឲ្យបានរង្វាន់ពីទ្រង់នោះឡើយ។ ពេលដែលទ្រង់បានសុគតជួសយើង នៅលើឈើឆ្កាង ទ្រង់បានធ្វើសម្រាប់យើង លើសពីអ្វីដែលយើងសមនឹងទទួលទៅទៀត។ ភាពស្មោះត្រង់ដែលយើងមានចំពោះទ្រង់ គឺជាការថ្វាយបង្គំ ដែលបង្ហាញចេញនូវការដឹងគុណដោយសេចក្តីស្រឡាញ់ ចំពោះសេចក្តីស្រឡាញ់ដែលទ្រង់មានចំពោះយើង។ ទ្រង់សព្វព្រះទ័យនឹងលើកទឹកចិត្តយើង ដោយការធានាថា រង្វាន់ដែលទ្រង់នឹងប្រទានដល់យើងនៅគ្រាចុងក្រោយ នឹងមានច្រើនលើសអ្វីដែលយើងបានលះបង់ថ្វាយទ្រង់ទៅទៀត។ ចូររស់នៅថ្វាយព្រះយេស៊ូវ…
ចូរឲ្យពរដល់ការរំខាន
បើអ្នកមានការរស់នៅដូចខ្ញុំ នោះជីវិតរបស់អ្នក មានការរៀបផែនការណ៍បានល្អគួរសមដែរ។ ខ្ញុំមានប្រតិទិនមួយ ដែលជួយរំឭកខ្ញុំអំពីការណាត់ជួប ការប្រជុំ និងកិច្ចការដទៃទៀតដែល “ត្រូវធ្វើ”។ តែខ្ញុំមិនអាចជៀសរួចពីការកែប្រែផែនការណ៍នៅថ្ងៃខ្លះ ដោយសារមានការរំខាន ហើយការរំខានទាំងនេះ អាចធ្វើឲ្យមានអារម្មណ៍នឿយណាយ តែក៏អាចមានប្រយោជន៍ផងដែរ។
ព្រះទ្រង់ក៏បានប្រើ “ការរំខាន” នៅក្នុងសកម្មភាពធម្មតាជាប្រចាំថ្ងៃ ដើម្បីសម្រេចផែនការណ៍របស់ទ្រង់ផងដែរ។ ឧទាហរណ៍ ការរស់នៅជាធម្មតារបស់នាងម៉ារាបានទទួលការរំខានពីទេវតាមួយអង្គ ដែលបានប្រកាសប្រាប់នាងថា នាងនឹងមានគភ៌ប្រសូតបានបុត្រាមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូវ”។ ដោយសារនាងជាស្រ្តីព្រហ្មចារី ដែលបានភ្ជាប់ពាក្យ នោះដំណឹងនេះប្រាកដជាបានធ្វើឲ្យនាងមានការភ្ញាក់ផ្អើល និងមានទុក្ខព្រួយយ៉ាងខ្លាំង(លូកា ១:២៦-៣១)។ ហើយលោកសូល ដែលជាពួកឧស្សាហ៍នៃជនជាតិយូដា បានធ្វើទុក្ខបៀតបៀនពួកជំនុំដំបូង។ ពេលគាត់កំពុងធ្វើដំណើរទៅក្រុងដាម៉ាស ដើម្បីចាប់ខ្លួនអ្នក “ដែលប្រតិបត្តិតាមផ្លូវនោះ” ព្រះយេស៊ូវបានធ្វើឲ្យគាត់ខ្វាក់ភ្នែក(កិច្ចការ ៩:១-៩)។ ការរំខានដែលនាំឲ្យជីវិតផ្លាស់ប្រែនេះ ពិតជាមានប្រយោជន៍យ៉ាងខ្លាំង ចំពោះអនាគតនៃជំនឿលើព្រះគ្រីស្ទ។
អ្នកនិពន្ធបទទំនុកតម្កើងបានរំឭកយើងថា ព្រះអម្ចាស់អាច “ធ្វើឲ្យគំនិតនៃជនទាំងឡាយបានទៅជាឥតការ”(ទំនុកតម្កើង ៣៣:១០)។ ប៉ុន្តែ មានពេលជាញឹកញាប់ពេកហើយ ដែលយើងបានឆ្លើយតបចំពោះការរំខាន ដែលកើតមានចំពោះការរស់នៅដ៏រៀបរយរបស់យើង ដោយអាកប្បកិរិយ៉ា ដែលសម្តែងចេញការនឿយណាយ ការធុញទ្រាន់ ការភ័យខ្លាច និងការសង្ស័យ។ នៅក្នុងសម័យរបស់យើងនេះ យើងនឹងមានការភ្ញាក់ផ្អើល ដោយសារទ្រង់បានត្រៀមទុកនូវឱកាសជាច្រើនសម្រាប់យើង។ សូមយើងស្វាគមន៍ឱកាសទាំងនោះ ដោយទទួលស្គាល់ថា ឱកាសទាំងនោះ នាំឲ្យយើងមាន “កិច្ចការថ្មីៗដែលយើងត្រូវធ្វើ”…
សូមយើងត្រៀមខ្លួន
រីករាយឆ្នាំថ្មី! ពេលដែលខ្ញុំកំពុងទន្ទឹងរង់ចាំមើល ថាតើឆ្នាំថ្មីនេះ អាចនាំមកនូវអ្វីខ្លះដល់ខ្ញុំ នោះខ្ញុំក៏ចង់ដឹងផងដែរ ថាតើឆ្នាំ២០១៤ ជាឆ្នាំដែលព្រះយេស៊ូវយាងមកវិញឬទេ។ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏ឆ្ងល់ផងដែរ ថាតើខ្ញុំបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយឬនៅ។
ក្នុងមួយជីវិតនេះ ខ្ញុំត្រូវតែមាន “ការត្រៀមខ្លួនសម្រាប់ការជាច្រើន”។ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវតែត្រៀមខ្លួនញាំអាហារពេលល្ងាច ដោយលាងដៃឲ្យបានស្អាត។ ពេលខ្ញុំពេញវ័យ ខ្ញុំតែងតែចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់ការទទួលខុសត្រូវសំខាន់ៗជានិច្ច មិនចេះចប់ មិនចេះហើយ។ តែខ្ញុំក៏បានដឹងផងដែរថា គ្មានអ្វីដែលសំខាន់ជាងការត្រៀមខ្លួន សម្រាប់ការជួបជុំជាមួយព្រះយេស៊ូវឡើយ។
នៅក្នុងការនិយាយ អំពីការយាងមករបស់ព្រះយេស៊ូវ លោកយ៉ូហានបានប្រាប់យើងថា “អស់អ្នកណាដែលមានសេចក្តីសង្ឃឹមយ៉ាងនេះដល់ទ្រង់ នោះក៏តែងជំរះសំអាតចិត្តខ្លួន ឲ្យដូចទ្រង់ដែលស្អាតដែរ”(១យ៉ូហាន ៣:៣)។ ការទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ នាំឲ្យយើងមានក្តីសង្ឃឹម គឺមិនមែនជាការសង្ឃឹមដែលគ្រាន់តែរគួចប៉ងក្នុងចិត្តនោះឡើយ តែជាការសង្ឃឹមដ៏មុតមាំ ដែលបណ្តាលចិត្តយើង ឲ្យជៀសចេញពីអំពើបាបដែលតាមរំខានយើង ហើយឲ្យយើងផ្តោតអារម្មណ៍ទៅលើការផ្លាស់ប្រែ ឲ្យមានលក្ខណៈដូចទ្រង់។ បើសិនជាយើង ពិតជាជឿថា ឆ្នាំនេះអាចជាឆ្នាំដែលទ្រង់នឹងយាងមកវិញ នោះយើងកាន់តែងាយនឹងអត់ទោសឲ្យអ្នកដទៃ និងស្វែងរកការអត់ទោសសម្រាប់ខ្លួនឯង ព្រមទាំងចែកចាយសេចក្តីស្រឡាញ់ដែលគ្មានលក្ខខ័ណ្ឌរបស់ព្រះ ដល់អ្នកដទៃ។
ពេលដែលយើងគិតថា ព្រះយេស៊ូវទ្រង់អាចយាងមកវិញ ក្នុងឆ្នាំនេះ នោះសូមយើងប្រាកដក្នុងចិត្តថា យើងពិតជាបានត្រៀមខ្លួនសម្រាប់ការយាងមករបស់ទ្រង់ហើយ។ សូមយើងខិតខំសម្អាតខ្លួនជាបរិសុទ្ធ ឲ្យដូចទ្រង់ដែលបរិសុទ្ធដែរ ដោយទន្ទឹងរង់ចាំថ្ងៃមួយ ដែលទឹកភ្នែក និងទុកព្រួយ ការឈឺចាប់ និងសេចក្តីស្លាប់ នឹងត្រូវបានជំនួសដោយសេចក្តីអំណរអស់កល្បជានិច្ច…
ការតាមរករបស់ព្រះជាម្ចាស់
អ្នកដឹកនាំក្រុមជំនុំម្នាក់ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើការសង្កេត ទៅលើគ្រីស្ទសាសនាថា គ្រីស្ទសាសនា គឺជាសាសនាដែលមានតែមួយក្នុងចំណោមសាសនាទាំងអស់ ដែលបាននិយាយអំពីការតាមរករបស់ព្រះជាម្ចាស់ ដើម្បីនាំយើងមកឯទ្រង់វិញ។ ក្នុងប្រព័ន្ឋសាសនាដទៃផ្សេងៗទៀត គឺនិយាយអំពីមនុស្សតាមរកព្រះរបស់ពួកគេ ដោយជឿថា តាមរយៈឥរិយាបថល្អ ការរក្សានូវការបុណ្យច្រើន ការធ្វើល្អ ឬក៏ការសម្តែងទុក្ខកិរិយា ពួកគេនឹងត្រូវបានទទួលយកដោយព្រះដែលពួកគេតាមរកនោះ។
កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់ឃើញពីការពិតយ៉ាងជ្រាលជ្រៅ នៅពេលគាត់សរសេរពីការតាមរកឥតឈប់ឈរ របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់។ ចំណងជើងនៃការនិពន្ឋរបស់គាត់គឺ “ឆ្កែប្រដេញសត្វរបស់ស្ថានសួគ៌” គាត់សរសេរថា តាំងពីពេលដែលគាត់បានរត់គេចចេញពីព្រះជាម្ចាស់មក គាត់មិនអាចរត់ឱ្យហួស “ពីជើងរឹងម៉ាំ ដែលបានដើរតាមទាំងនោះឡើយ.... មិនរុសរាន់ដេញតាមរក ហើយនិងមិនមានការខ្វាយខ្វល់ពីល្បឿនដែរ”។ សូម្បីយ៉ាងនេះក្តី ការតាមរកមិនចេះនឿយហត់របស់ព្រះជាម្ចាស់ មិនគ្រាន់តែមាននៅក្នុងរឿងរបស់លោកថម្ពសុន(Thompson)ទេ។ សារសំខាន់នៅថ្ងៃបុណ្យណូអែលនេះ គឺសេចក្តីពិតនៃការតាមរកយើងម្នាក់របស់ព្រះជាម្ចាស់យ៉ាងអស្ចារ្យ។ លោកប៉ូលបានអះអាងថា “ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឱ្យមកចាប់កំណើតនឹងស្ត្រី គឺកើតនៅក្រោមអំណាចក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឱ្យយើងបានទទួលសគុណទុកជាកូនចិញ្ចឹម”(កាឡាទី 4:4-5)។
វាមិនគ្រាន់តែជារឿងបុណ្យណូអែលប៉ុណ្ណោះទេ។ វាជារឿងដែលនិយាយពីការតាមរកអាដាំ និងអេវ៉ារបស់ព្រះជាម្ចាស់ បន្ទាប់ពីការធ្លាក់ចុះផងដែរ។ ទ្រង់តាមរកខ្ញុំ! ទ្រង់តាមរកអ្នក! តើកន្លែងណាដែលយើងអាចនៅរស់សព្វថ្ងៃនេះបាន ប្រសិនបើព្រះជាម្ចាស់មិនមែនជាអ្នកប្រដេញរបស់ស្ថានសួគ៌? —Joe Stowell
អាជីវកម្មដែលមានហានិភ័យ
នៅលើកាតជូនពរបុណ្យណូអែលមួយចំនួន ដែលអ្នកនឹងទទួលបាននៅឆ្នាំនេះមុខជា នឹងមានរូបបុរសម្នាក់ដែលឈរនៅពីក្រោយស្មារបស់នាងម៉ារី គឺជាមនុស្សម្នាក់ ដែលបានបង្ហាញចេញនូវការយកចិត្តទុកដាក់ចំពោះព្រះឱរស់យេស៊ូវ។ ឈ្មោះរបស់គាត់គឺ យ៉ូសែប ។ ក្រោយពីថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទមក លោកយ៉ូសែប មិនសូវបានឮ គេនិយាយអំពីគាត់ម្តងទៀតឡើយ។ ប្រសិនបើយើងមិនបានដឹងរឿងនៅលើកាតជូនពរនេះច្បាស់ទេ នោះ យើងគិតថា លោកយ៉ូសែប គឺជាម្នាក់នៅជិតកន្លែងដែលព្រឹត្តិការណ៍មួយកើតឡើងមិនសំខាន់ឡើយ ឬបើជាការចាំបាច់ណាស់ គាត់ជាអ្នកជួយធ្វើឱ្យព្រះយេស៊ូវប្រកាសថាប្រសូតមកតាមដំណវង្សហ្លួងដេវីឌប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក៏ដោយ ក្នុងសាច់រឿងនេះ មុខងារដែលលោកយ៉ូសែប បានសម្តែងគឺមានសារៈសំខាន់ខាងផ្នែកយុទ្ឋសាស្ត្រសម្បើមណាស់។ ប្រសិនបើលោកមិន បានស្តាប់តាមបង្គាប់របស់ទេវតាឱ្យយកនាងម៉ារាធ្វើជាប្រពន្ឋ (ម៉ាថាយ 1:20) នោះលោកបានដាក់បេសកម្មរបស់ព្រះយេស៊ូវក្នុងហានិភ័យមួយ បើតាមការស្មានទុកជាមុនរបស់មនុស្សយើង។ ហើយរីឯការយកនាងម៉ារីធ្វើជាប្រពន្ឋវិញ ក៏ជាកិច្ចការដែលមានហានិភ័យដែរ។ បើមានរឿងផ្សព្វផ្សាយចេញទៅក្រៅថា លោកធ្វើជាឪពុកទារកម្នាក់មុនរៀបការ នោះគេរាប់គាត់ថាបំពាន់លើច្បាប់របស់ជនជាតិយូដាយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យគាត់អាម៉ាសមុខជាសារធារណៈទៀតផង។ រហូតមកដល់ពេលនេះ យើងរាល់គ្នាមានការដឹងគុណចំពោះលោក ដែលសុខចិត្តប្រថុយដាក់កិត្តយសរបស់លោក ដើម្បីចូលរួមចំណែក និងជួយសម្រួលដល់ការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ ។
ក្នុងចំណោមយើងរាល់គ្នាភាគច្រើនមានលក្ខណៈស្តួចស្តើងណាស់ បើប្រៀបជាមួយ អ្នកសម្តែងកំពូលៗក្នុងលោកីយនេះ។ សូម្បីយ៉ាងនេះក្តី យើងរាល់គ្នាបានត្រាសហៅឱ្យស្តាប់បង្គាប់តាម។ អ្នកណាទៅដឹងថាមានអ្វីខ្លះដែលព្រះជាម្ចាស់បានរក្សាទុក កាលណាយើងសុខចិត្តចុះចូលចំពោះព្រះហឬទ័យរបស់ព្រះជាម្ចាស់ សូម្បីតែពេលខ្លះកិច្ចការនេះនាំមកហានិភ័យដល់យើងរាល់គ្នាក៏ដោយ!__ Joe Stowell
វិមានខ្សាច់
កាលពីកូនៗរបស់ពួកយើងនៅក្មេងៗ ប្រពន្ឋខ្ញុំហើយនិងខ្ញុំ បានទៅសម្រាក់វិស្សមកាលជាគ្រួសារយ៉ាងរីករាយនៅក្នុងរដ្ឋ ផ្ល័រីដា(Florida) ហើយបានទៅលេងឪពុកម្តាយយើងនៅទីនោះថែមទៀតផង។ វាជាពេលវេលាពិសេសអស្ចារ្យ សំរាប់ការសម្រាកមួយរយះខ្លីដើម្បីគេចចេញពីអាកាសធាតុរងានៅឯផ្ទះ ដ្បិតអីនៅទីនោះ មានការកក់ក្តៅណាស់។ ខ្ញុំមិនអាចទ្រាំនៅស្ងៀមបានឡើយ ទើបសម្រាកលំហែល នៅលើឆ្នេរខ្សាច់ជាមួយការអានសៀវភៅល្អៗ។ យ៉ាងណាក៏ដោយ កូនៗរបស់ខ្ញុំ មានគំនិតផ្សេងៗជាច្រើន ពួកគេចង់សាងសង់វិមានខ្សាច់។ ដោយស្ទាក់ស្ទើរ ខ្ញុំបានក្រោកឡើងទៅជួយ ហើយរំពេចនោះ បានធ្វើឱ្យខ្ញុំជាប់ដៃរវល់ខ្លាំងនឹងគម្រោការ ដែលមាននៅនឹងដៃស្រាប់នេះ។ ទម្រាំតែខ្ញុំបានដឹងខ្លួន ខ្ញុំបានចំណាយពេលជាច្រើន ម៉ោងក្នុងការបង្កើតវិមានដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ។ កុំគិតថា វាគ្រាន់តែជាបញ្ហា ពេលវេលាប៉ុណ្ណោះ ដល់ពេលទឹកឡើងមកបានបោះសំអាត ការខំប្រឹងប្រែង ទាំងប៉ុន្មានរបស់ខ្ញុំទៅអស់ ។
យើងតែងតែធ្វើឱ្យមានកំហុសដដែលៗនៅក្នុងជីវិត ហើយទាំងចំណាយពេល និងកម្លាំងជាច្រើនដើម្បីធ្វើការសាងសង់ “វិមាន”តូចផ្ទាល់ខ្លួនរបស់យើង ដែលជារបស់របរ និងសេចក្តីសប្បាយរីករាយ ដោយទទួលបានស្នាដៃទាំងពួងរបស់យើង។ វាមើលទៅរបស់ទាំងអស់នេះហាក់ដូចជាមានប្រយោជន៍ណាស់ ប៉ុន្តែទីបញ្ចប់ វាគ្មានតម្លៃសោះ។
ក្នុងកណ្ឌគម្ពីរ លូកា ជំពូក១២ ព្រះយេស៊ូវបានជម្រុញចិត្តអ្នកដែលដើរតាមទ្រង់ទាំងនោះ ឱ្យលក់ទ្រព្យសម្បត្តិ របស់ពួកគេដែលមាន ហើយធ្វើទានដល់អ្នកក្រ “ពីព្រោះទ្រព្យសម្បត្តិអ្នកនៅកន្លែងណា នោះចិត្តអ្នកក៏នៅកន្លែងនោះឯង” លូកា 12:34។ ម៉្យាងវិញទៀត របៀបដែលយើងបានចំណាយពេល និងធនធានរបស់យើង គឺវាបង្ហាញពីទស្សនះវិស័យរបស់យើងដ៏នៅអស់កល្ប។ ដូចជាបទចម្រៀងចំណាស់មួយនិយាយថា “មានជីវិតមួយប៉ុណ្ណោះ នោះវានឹងងាយកន្លងបាត់ទៅ…
ចូរធ្វើអ្វីដែលត្រឹមត្រូវ
នៅ ពេលខ្ញុំធ្វើដំណើរចេញក្រៅប្រទេស ខ្ញុំបានជួបមេធាវីម្នាក់មកពីស្រុកកំណើតរបស់ខ្ញុំ។ យើងភ្ញាក់ផ្អើលមែនទែន ដោយសារយើងមានលក្ខណៈដូចគ្នាច្រើន។ ក្នុងពេលសន្ទនាជាមួយគាត់ គាត់សួរថា៖ «អ្នកនិយាយ ថាអ្នកឈ្មោះស្ទៀលវែលមែនទេ? ខ្ញុំឆ្លើយថា៖ «ទេ ខ្ញុំឈ្មោះស្តូវែល»។ រួចមកគាត់ប្រាប់ខ្ញុំថា គាត់មានអតិថិជនម្នាក់ឈ្មោះ ស្ទៀលវែល។ ខ្ញុំសួរថា៖ «តើអាតស្ទៀលវែលនេះនៅល្អទេ? គាត់ឆ្លើយថា៖ «បាទ»។ លោកអាតស្ទៀលវែលទៅថ្វាយបង្គំនៅព្រះវិហារខ្ញុំ ហើយគាត់ជាអ្នកជំនួញដ៏មានឥទ្ធិពលមួយរូបក្នុងសហគមន៍។
លោកមេធាវីទទួលស្គាល់ថា គាត់គ្មានអតិថិជនដូចលោកអាតវែលទេ។ គាត់បានពន្យល់ប្រាប់ថា អតិថិជនរបស់គាត់ភាគច្រើន ចង់ឲ្យគាត់ធ្វើអ្វីៗដើម្បីដោះស្រាយបញ្ហាបានយ៉ាងឆាប់ តែលោកអាតធ្វើខុសគេខុសឯង នៅពេលគេសុំឲ្យគាត់ធ្វើអ្វីមួយ គាត់តែងតែឆ្លើយថា៖ «ចូរធ្វើអ្វីដែលត្រឹមត្រូវចុះ»។ ពិតណាស់ ពាក្យនេះធ្វើឲ្យលោកមេធាវីភ្ញាក់ខ្លួនព្រឺត។
ចូរបង្កើតផលថ្វាយព្រះគ្រីស្ទគ្រប់ទាំងបំណងចិត្ត និងការសម្រេចចិត្តដោយមិនគិតពីលទ្ធផល ដែលព្រះអម្ចាស់បានញែកយើងពីពិភព ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ កាលយើងរស់ក្នុងជីវិតមួយមិនមានការចោទប្រកាន់ នោះធ្វើឲ្យយើងឆ្លុះបញ្ចាំងភាពស្អាតស្អំ សេចក្តីស្រឡាញ់ និងព្រះគុណព្រះយេស៊ូវគ្រីស្ទ យើងជា«ពន្លឺបំភ្លឺពិភពលោក»(ភីលីព ២:១៥)។
ដូច្នេះ បើអ្នកចង់បំភ្លឺពិភពលោក អ្នកគ្រាន់តែ «ចូរធ្វើអ្វីដែលត្រឹមត្រូវ»។- Joe Stowell
លក្ខណៈពិសេសរបស់គ្រួសារ
មានបទចម្រៀងមួយបទច្រៀងនៅថ្នាក់ព្រះបន្ទូលតាំងពីយូរណាស់ហើយ តែធ្វើឲ្យខ្ញុំនៅតែនឹកឃើញ។ បទចម្រៀងនោះធ្វើបន្ទាល់ពីព្រះពររបស់ព្រះយេស៊ូវចំពោះអ្នកផ្សះផ្សាគេ «ខ្ញុំមានសេចក្តីសុខសាន្ត ដែលលើសពីការយល់ដឹងដល់ជម្រៅចិត្តខ្ញុំ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទចម្រៀងនេះហាក់បីដូចជាបាត់អ្វីមួយ។ សេចក្តីសុខសាន្តរបស់ព្រះជាម្ចាស់ជាអំណោយទាន ធ្វើឲ្យយើងមានអំណរក្នុងចិត្ត កាលណាយើងជាប់ក្នុងវត្តមានព្រះអង្គ (យ៉ូហាន ១៤:២៧១៦:៣៣)។ តែព្រះអង្គមិនចង់ឲ្យយើងទុកសេចក្តីសុខសាន្តនោះសម្រាប់តែខ្លួនឯងទេ។ សេចក្តីសុខសាន្តគឺជាអំណោយមកពីព្រះជាម្ចាស់សម្រាប់ចែកជូនដល់មនុស្សនៅជុំវិញយើង។ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងគួរតែបង្ហាញទំនាក់ទំនង និងលក្ខណៈពិសេសទៅដល់មជ្ឈដ្ឋានក្រុមជំនុំរបស់យើង។
នៅក្នុងសេចក្តីអធិប្បាយនៅលើភ្នំ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ » (ម៉ាថាយ ៥:៩) មានន័យថា យើងត្រូវតែមានបំណងក្នុងការនាំសេចក្តីសុខសាន្តដល់ទំនាក់ទំនងរបស់យើង។ ចាប់តាំងពីយើងឆាប់បង្កបញ្ហា ផ្ទុយពីមនុស្សនាំការផ្សះផ្សា នេះជាមេរៀនសំខាន់សម្រាប់អ្នកហើយ។ តើអ្នកត្រូវនាំការផ្សះផ្សាដោយរបៀបណា? អ្នកនាំការផ្សះផ្សាគឺជាមនុស្សទាំងឡាយណា ដែលបែរឲ្យគេទះម្ខាងទៀត(ខ.៣៩) ទៅ២យោជន៍ជាមួយគេ (ខ.៤១) ស្រឡាញ់ខ្មាំងសត្រូវ ព្រមទាំងទូលអង្វរព្រះជាម្ចាស់ប្រទានពរដល់អ្នកដែលបៀតបៀនពួកគេ (ខ.៤៤)។
ហេតុអ្វីបានជាយើងត្រូវធ្វើដូច្នេះ? ព្រោះព្រះជាម្ចាស់ជាអ្នកផ្សះផ្សា កាលណាយើងផ្សះផ្សាគេ នោះយើងក្លាយជាបុត្រព្រះជាម្ចាស់ (ខ.៩)។ ការផ្សះផ្សាគឺជាលក្ខណៈពិសេសរបស់គ្រួសារយើង ។-Joe Stowell
អ្នកជិតខាងល្អជាងគេ
ទី កន្លែងដែលអ្នករស់នៅ ផ្តល់ជូនអ្នកនូវរបៀបដែលអ្នកអាចរស់បាន។ នៅតំបន់ខ្ញុំរស់នៅ ក្រុមហ៊ុនប្រមូលសំរាមនៅព្រឹកថ្ងៃអង្គារ ហើយតួនាទីខ្ញុំត្រូវយកសំរាមមកដាក់ខាងក្រៅផ្ទះមួយយប់មុន។ ធ្វើដូច្នេះ អ្នកជិតខាងខ្ញុំមិនសូវសប្បាយចិត្តសោះ ព្រោះមានក្មេងៗលេងខាងក្រៅផ្ទះ។ ដូច្នេះគេដាក់ស្លាកសញ្ញាគ្រប់ទីកន្លែងប្រាប់ដំណឹងដល់អ្នកបើកបរឲ្យបន្ថយល្បឿន។ មានន័យថា ខ្ញុំត្រូវបើកយឺតៗ សម្លឹងមើលក្មេងៗកំពុងតែរត់ដេញចាប់បាល់នៅជុំវិញនោះ។
ជាការប្រពៃណាស់ ដែលធ្វើឲ្យយើងនឹកចាំថា ព្រះជាម្ចាស់បានដាក់នគររបស់ព្រះបុត្រានៅក្នុងយើងម្នាក់ៗ (កូឡូស ១:១៣)។ ការរស់នៅក្នុងមជ្ឈដ្ឋានរបស់ព្រះ មានន័យថា គំរូជីវិតដែលផ្លាស់ប្រែនឹងបង្ហាញយ៉ាងច្បាស់។ ហេតុដូច្នេះហើយ បានជាលោកប៉ុលរំលឹកយើងថា ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្តីសុចរិត សេចក្តីមេត្រី នឹងសេចក្តីអំណរដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ(រ៉ូម ១៤:១៧)។ ការរស់នៅតាមរបៀបព្រះជាម្ចាស់ គឺរស់នៅធ្វើជាសន្តិករ និងធ្វើជាប្រភពអំណរ បើធ្វើដូច្នេះបានមែន មានន័យថាអ្នករស់តាមព្រះហើយ។ បើអ្នករស់នៅបែបនេះ អ្នកជាទីគាប់ព្រះទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ (ខ.១៨)។
ស្តាប់មើលទៅ នេះជាអ្នកជិតខាងដ៏ល្អ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់រស់នៅក្បែរ ។- Joe Stowell